• Please Introductions yourself for the first time Read our policy Read how to user our forum

តើកត្តាអ្វីខ្លះ ដែលធ្វើឪ្យសម័យអង្គររីកចម្រើនដល់កំពូល ?

Khemara

Member
Staff member
LV
0
 
សម័យអង្គររីកចម្រើនដោយសារកត្តាជាច្រើនដូចជា ៖

កត្តាអ្នកដឹកនាំ អ្នកដឹកនាំមានភាពឈ្លាសវៃ និងខ្លាំងពូកែ
ពិធីទេវរាជ ជាពិធីមួយធ្វើឪ្យព្រជាពលរដ្ឋមានឯកភាពជាតិ មានទំនុកចិត្ត និងគោរពចំពោះមហាក្សត្រ ។ ព្រះមហាក្សត្រគឺជាអាទិទេព ។ រាល់បទបញ្ជាទាំងឡាយរបស់ព្រះមហាក្សត្រជាបទបញ្ជារបស់អាទិទេព ។ នេះជាកត្តាមួយដ៏សំខាន់ដែលព្រះមហាក្សត្រមានលទ្ធភាពក្នុងគ្រប់គ្រង និងការកសាងប្រាសាទធំៗបាន ។
វិស័យយោធា កងទ័ពសសម័យអង្គរជាកងទ័ពខ្លាំងពូកែ ។ ព្រះរាជាអ្នកបញ្ជាកងទ័ពផ្ទាល់ ។ ពេលប្រយុទ្ធជាមួយខ្លាំងសត្រូវព្រះមហាក្សត្រចេញប្រយុទ្ធផ្ទាល់ព្រះអង្គ ។ ព្រះគំរូដ៏ល្អនេះបានធ្វើឪ្យកងទ័ពមានសេចក្ដីក្លាហាននិងខ្លាំងពូកែ ។
វិស័យរដ្ឋបាល មានការរៀបចំ និងការគ្រប់គ្រងត្រឹមត្រូវតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ។
វិស័យតុលាការ យុត្តិធម៌សង្គមត្រូវបានធានា ។ ព្រះរាជាទ្រង់កាត់សេចក្ដីជូនប្រជាពលរដ្ឋ ។
វិស័យកសិកម្ម មានការរីកចម្រើនដោយសារ ការធ្វើទំនប់ប្រលាយ ទឹកដើម្បីបំរើវិស័យកសិកម្ម ។ ផលស្រូវត្រូវបាននាំចេញទៅប្រទេសក្រៅ ។
វិស័យសេដ្ឋកិច្ច មានការរីកចម្រើនដោយនាំទិន្នផល យកទៅលក់នៅប្រទេសក្រៅ ។
វិស័យវប្បធម៌ មានការីកចម្រើន ដែលរហូតដល់ការបង្កើតសកលវិទ្យាល័យ
វិស័យភូមិសាស្រ្ដ ជាចំណុកកណ្ដាលនៃប្រទេស ជាទីប្រជុំនៃផ្លូវជំនាញទាំងគោកទាំងទឹក ដែលសម្បូរទៅដោយធនធានធម្មជាតិដូចជាត្រីនៅក្នុងបឹងទន្លេសាប ម្រឹគ ឈើល្អៗ និងថ្មភក់សម្រាប់សង់ប្រាសាទនៅភ្នំភូលែន ។ ឯវាលទំនាបនៅជុំវិញ ប្រកបទៅដោយដីមានជិជាតិសម្រាប់ធ្វើកសិកម្ម ។
 
Top