ព្រះនាងឥន្រ្ទទេវីប្រសូតនៅក្នុងត្រកូលក្សត្រ។ ស្ថានភាពគ្រួសារមាន ព្រះនាងមានព្រះកន្និដ្ឋាមួយព្រះអង្គគត់គឺព្រះនាងជ័យរាជទេវី។ ក្នុងវិស័យសិក្សាព្រះនាងទ្រង់យកចិត្តទុកដាក់ក្នុងការហាត់រៀនភាសាសំស្រ្កឹត មុខវិជ្ជាអក្សរសាស្រ្ដ នឹងវិទ្យាសាស្រ្ដផ្សេងៗទៀតយ៉ាងស្ទាត់ជំនាញជាពិសេសទស្សនវិជ្ជាព្រះពុទ្ធសាសនា។